សកម្មភាពរបស់អតីតប្រធានាធិបតីអាមេរិក Bill Clinton នៅវៀតណាម

(VOV)_ក្នុងពិធីទទួលជួបសន្ទនាជាមួយ អតីតប្រធានាធិបតីអាមេរិក លោក Bill Clinton នាថ្ងៃទី១៨ កក្កដា ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បានថ្លែង អំណរគុណចំពោះការរួមវិភាគទានដែល លោក Bill Clinton និងភារយាបានលៃទុក សំរាប់វៀតណាម តាមរយៈសកម្មភាពសម្បុរសធម៌នៃមូលនិធិ ​ Clinton ។ លោក 
Truong Tan Sang បានអះអាងថា៖ វៀតណាមបង្កលក្ខណះងាយស្រួលសំរាប់អង្គភាព
អាជីវ កម្មអាមេរិកមកធ្វើការរកស៊ីនៅវៀតណាម។ លោកមានបំណងថា៖ អាមេរិក
មានវិធាន ការជួយទំនិញវៀតណាមជ្រៀតចូលទីផ្សារអាមេរិក។ លោកបានអបអរ
សាទរ ការដែលព្រឹទ្ធសភាអាមេរិកបានចេញសេចក្ដីសម្រេចចិត្តស្ដីពីសមុទ្រខាងកើត  ហើយសំណូមពរភាគីចិនដកស្ថានីយខួង Haiyan Shiyou ៩៨១ ចេញពីតំបន់សេដ្ឋ កិច្ចផ្ដាច់មុខ និងតំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាម។

សកម្មភាពរបស់អតីតប្រធានាធិបតីអាមេរិក Bill Clinton នៅវៀតណាម - ảnh 1
លោក Bill Clinton និងលោក Truong Tan Sang​ ̣(TTXVN)


          ថ្លែងមតិនៅទីនេះ លោក Bill Clinton បានចាត់ទុកថា៖ ភាគីទាំងពីរនឹង បន្តបង្កើន ទំនាក់ទំនងលើច្រើនវិស័យ។


សកម្មភាពរបស់អតីតប្រធានាធិបតីអាមេរិក Bill Clinton នៅវៀតណាម - ảnh 2
នាយករដ្ឋមន្ត្រីវៀតណាមទទួលជួបសន្ទនាជាមួយអតីតប្រធានាធិបតីអាមេរិក Bill Clinton(VIETBAC)

(VOV)_នាព្រឹកថ្ងៃទី ១៨ កក្កដា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម
 លោក Nguyen Tan Dung បានទទួលជួបសន្ទនាជាមួយ​អតីត​ប្រធានាធិប​តី​អាមេរិក
 លោក Bill Clinton ដែលកំពុងមានដំណើរទស្សនកិច្ចនៅវៀតណាម។ ដំណើរ
ទស្សនកិច្ច របស់លោក Bill Clinton លើកនេះគឺសំដៅជំរុញសកម្មភាពរបស់មូល
និធិ​ Clinton ចំពោះ​ការថែទាំ ព្យាបាល HIV ។ នៅទីនេះ នាយករដ្ឋមន្ត្រី Nguyen
Tan Dung បានវាយតំលៃខ្ពស់ចំពោះមនោសញ្ជេតនា និងបណ្ដាសកម្មភាពមនុស្ស
ធម៌ ជាក់ស្ដែង​របស់មូលនិធិ​ Clinton និង លោក Bill Clinton ចំពោះប្រជាជនវៀត
​ណាម រួម​ចំណែកជាមួយរដ្ឋាភិបាលវៀតណាមខំប្រឹងប្រែងបង្ការ ប្រយុទ្ធប្រឆាំង
ជំងឺ ​HIV/AIDS និងជំងឺឆ្លង់នានា។ នាយករដ្ឋមន្ត្រីមានគោលបំណងថា៖ មូលនិធី​Clinton កាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ និងអះអាងថា៖​រដ្ឋាភិបាល​វៀតណាមជានិច្ចកាលគាំទ្រ និងបង្កលក្ខណះងាយស្រួលដើម្បីមូលនិធីធ្វើសកម្ម
ភាពនៅវៀតណាម​។

          រីឯខ្លួនវិញ អតីតប្រធានាធិបតីអាមេរិក Bill Clinton ​បានអះអាងថានឹងគាំទ្រ​
យ៉ាង​ងខ្លាំងក្លាចំពោះទំនាក់ទំនងរវាងវៀតណាមនិងអាមេរិក។ ស្ដីពី​សកម្មភាព
របស់មូលនិធិ​ Clinton ​នៅវៀតណាម លោក Bill Clinton ​បានសង្កត់ធ្ងន់ថា៖ មូល និធិនឹងជួយឧបត្ថម្ភជាអតិបរិមាសំរាប់វៀតណាម ក្នុងការងារបង្ការនិង​ប្រយុទ្ធប្រឆាំង ជំងឺ HIV/AIDS ជំងឺគ្រុន់ចាញ់ និងជំងឺឆ្លងផ្សេងៗទៀត។ ​ទន្ទឹមនឹងនោះ​ លោកក៏បាន អះអាងដែរថា៖ មូលនិធិបានត្រៀមខ្លួនជាសេ្រចសហប្រតិបត្តិការ​ជាមួយបណ្ដា
ស្ថាប័ន  អង្គភាពអាជីវកម្មដើម្បីផ្គត់ផ្គង និងឈានទៅដល់ការ​ផលិតកម្មថ្នាំព្យា
បាលជំងឺ HIV/AIDS ​នៅ​វៀតណាម​៕

ប្រតិកម្មទៅវិញ

ផ្សេងៗ